មជ្ឈមណ្ឌលទេសចរណ៍ថ្មីសន្លាងប្រចាំទីក្រុងភ្នំពេញ WB Arena គ្រោងបង្ហាញខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរចូលកម្សាន្តនៅក្នុង ខែវិច្ឆិកានេះហើយ។ ពេលនេះក្រុមហ៊ុនកំពុងប្រកាសដំណឹងឲ្យអាជីវករ ដែលមានចំណាប់អារម្មណ៍ចង់ធ្វើអាជីវកម្មនៅតំបន់របស់ខ្លួន អាចសាកសួរព័ត៌មានពីតម្លៃជួលតូបបាន។
នៅថ្ងៃទី ២១ សីហា ២០១៨ ចាប់ពីម៉ោង៨:០០ ព្រឹក WB Arena នឹងរៀបចំកម្មវិធី “ការចាប់ផ្ដើមដំណើរការជួលទីតាំង” សម្រាប់ឲ្យម្ចាស់អាជីវកម្ម ឬអ្នកចង់ចាប់ផ្ដើមធ្វើជំនួញទាំងអស់មានឱកាសសាកសួរ និងជួលស្តង់នានាដើម្បីធ្វើជំនួញក្នុងតំបន់របស់ខ្លួន។ អ្វីដែលពិសេសនោះគឺ អ្នកចូលក្នុងថ្ងៃកម្មវិធីផ្ទាល់ នឹងទទួលបានតម្លៃពិសេសសម្រាប់ការជួលតូបនៅទីនោះ។
កម្មវិធីដែលរៀបចំឡើងសម្រាប់អ្នកចូលចិត្តធ្វើអាជីវកម្មទាំងឡាយនេះ នឹងនាំអ្នកឲ្យដឹងពីលក្ខណៈពិសេសនៃអគារនិមួយៗរបស់ WB Arena ដែលមានដូចជា៖